គុណធម៌នៃការធ្វើទានបីយ៉ាងសំខាន់បំផុតរបស់មនុស្សជាតិក្នុងសង្គម

អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនា បានបញ្ជាក់ថា « ការឲ្យទាន » ឬការចែករំលែក គឺជាគុណធម៌មួយយ៉ាងសំខាន់បំផុតរបស់មនុស្សជាតិ ពីព្រោះអាចជួយផ្ដល់ប្រយោជន៍ដល់បុគ្គលអ្នកធ្វើទានផ្ទាល់ផង និងផ្ដល់សុខសន្តិភាពក្នុងសង្គមមនុស្សទូទៅផង។ សម្រាប់សង្គមជាតិខ្មែរ ចំពោះការធ្វើទាននេះ គេកត់សម្គាល់ឃើញថា នៅមានចំណុចខ្វះខាតច្រើន ដោយសារមិនសូវមានការស្វែងយល់ និងឲ្យតម្លៃទៅលើការធ្វើទាន។នៅក្នុងសង្គម មនុស្សតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន គឺតែងតែត្រូវការយ៉ាងចាំបាច់បំផុតនូវសម្បត្តិពីរយ៉ាង គឺទ្រព្យសម្បត្តិ និងបញ្ញាសម្បត្តិ ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅរបស់ខ្លួនឲ្យប្រកបទៅដោយសេចក្តីសុខ សម្បូរសប្បាយ។ សម្បត្តិទាំងពីរយ៉ាងនេះ គេឃើញមនុស្សខ្លះអាចស្វែងរកបាន ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត មិនមានលទ្ធភាពទេ ដោយអ្នកខ្លះមានទ្រព្យ តែខ្វះបញ្ញាសម្បត្តិ ហើយអ្នកខ្លះទៀតមានបញ្ញាសម្បត្តិ ប៉ុន្តែខ្សត់ទ្រព្យធន ហើយមួយចំ...