គតិបណ្ឌិត បា.(ន.) គតិរបស់បណ្ឌិត អធ្យាស្រ័យ ឬ ប្រាជ្ញាញាណរបស់អ្នកប្រាជ្ញ។ អធ្យាស្រ័យល្អ ឬ សុភវិនិច្ឆ័យរបស់មនុស្សដើលកើតចេញពីសមត្ថភាពនៃការប្រើប្រាស់បញ្ញាញាណ បទពិសោធ និង ពុទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត និងការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ គតិបណ្ឌិត គឺជាការយកបញ្ញាមនុស្សទៅវិនិច្ឆ័យឲ្យបានត្រឹមត្រូវទៅលើបញ្ហាទាំងឡាយ មានបញ្ហមនុស្សជាដើម ប៉ុន្តែត្រូវមានលក្ខណៈប្រកបទៅដោយវិចារណញាណនៃអាកប្បកិរិយា ដោយចេះប្រមាណនូវកម្លាំងចំណង់របស់ខ្លួនជាមួយអំណាចត្រួតត្រាលើខ្លួនឯង។ តាមនិយមន័យ គឺចង់សំដៅថា បុគ្គលណាមានគតិបណ្ឌិត គឺបុគ្គលនោះមានដំណើរជីវិតប្រព្រឹត្តទៅដូចអ្នកប្រាជ្ញ ឬតាមលម្អាននៃអ្នកប្រាជ្ញ។ តែអ្វីដែលសំខាន់ជាងនេះគឺថា តើអ្វីខ្លះដែលជាអាថ៌កំបាំងនៅពីក្រោយនិយមន័យនៃពាក្យ គតិបណ្ឌិត ? អ្វីជាធាតុផ្សំនៃគតិបណ្ឌិត ? គតិបណ្ឌិតមានបង្កប់នូវធាតុផ្សំបួនយ៉ាង ដើម្បីទ្រទ្រង់ដល់បុគ្គលណាម្នាក់ឲ្យមានឈ្មោះថាជនមានគតិបណ្ឌិតពេញលក្ខណៈ។ ជនដែលមានគតិបណ្ឌិត ជាបុគ្គលដែលមានធាតុទាំងបួនក្នុងខ្លួន៖ ក. លក្ខណៈធម្មជាតិៈ ជនប្រកបដោយគតិបណ្ឌិត គឹមានលក្ខណៈ ន...
Comments
Post a Comment