ទាន ប្រែថា ការឲ្យ

ទាន គឺការឲ្យ កំណើតរបស់មនុស្សយើងសព្វថ្ងៃនេះ គឺទានរបស់មាតាបិតាយើងដែលលោកបានផ្ដល់ឲ្យ ។ ពាក្យថា ទាន ប្រើចំពោះបរិបទ ២ យ៉ាងគឺ៖ ក.ទាន ការឲ្យដើម្បីជម្រះកិលេសដែលមាននៅក្នុងចិត្តរបស់អ្នកឲ្យ ខ.ទាន ការឲ្យដើម្បីជួយសង្គ្រោះអ្នកទទួលទាន ។ ទានទាំងពីរនេះ មានរបៀបឲ្យខុសប្លែកពីគ្នាខ្លះដូចតារាងខាងក្រោម៖ ទានដើម្បីកំចាត់កិលេស ទាន ដើម្បីសង្គ្រោះ -អ្នកឲ្យត្រូវមានសីល -រឹតតែឲ្យច្រើនរឹតតែល្អ -ចេតនាដើម្បីយកបុណ្យ និងលះសេចក្ដីណាញ់ក្នុងខ្លួន -ឲ្យដោយការគោរព -ល- ។ -មានសីល ឬគ្មានមិនសំខាន់ -ឲ្យដល់អ្នកដែលយើងចង់ឲ្យគេស្រលាញ់យើងវិញ -ឲ្យរបស់ដេលអ្នកត្រូវចិត្តទទួល -ត្រឹមតែសម្ដែងចិត្តស្មោះដល់អ្នកទទួល -ល- ។ តាមការប្រៀបធៀបនេះយើងឃើញមានលក្ខណៈខុសគ្នាគឺ ក.ការឲ្យដើម្បីជំរះកិលេស មានគោលបំណងដើម្បីបដិបត្តិខាងផ្នែកផ្លូវចិត្តរបស់ខ្លួន ។ ...