ដូចម្ដេចដែលហៅថា បណ្តឹង?
ដូចម្ដេចដែលហៅថា បណ្តឹង? គឺជាអំនាចមួយដែលច្បាប់ទទួលស្គាល់សំរាប់បុគ្គល ឬនីតិបុគ្គលដែលប្តឹងទៅតុលាការដើម្បីទាមទារអោយមានការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គេ។ ចំពោះបណ្តឹងរដ្ឋប្បវេណី យោងទៅតាមសិទ្ធិដែលមានលើចលនវត្ថុ ឬអចលនវត្ថុ ឬលើរូបបុគ្គល ដូចជាសិទ្ធិកាន់កាប់ ដី ផ្ទះ កង់ ឡាន ម៉ូតូ ឬប្តឹងសុំអោយអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា ជាដើម។ បុគ្គលអ្នកប្តឹង ត្រូវធ្វើបណ្តឹងដាក់ជូនទៅប្រធានតុលាការរដ្ឋប្បវេណី អោយបានទាន់ពេលវេលា។ កាលបើធ្វើឡើងក្រោយរយៈពេលច្បាប់កំនត់ បណ្តឹងនោះមិនអាចទទួលបានឡើយ។ ចំពោះបណ្តឹងព្រហ្មទណ្ឌ យោងទៅតាមហេតុការណ៍ និងអន្តរាយដែលកើតមានឡើង ហើយដែលប៉ះពាល់ដលអាយុជីវិត រូបរាងកាយ ទ្រព្យសម្បត្តិ សេចក្តីថ្លៃថ្នូរ ឬសណ្តាប់ធ្នាប់សាធារណៈ។អ្នកប្តឹងត្រូវប្តឹងអោយចំជនល្មើសអាចសុំអោយមានការផ្តន្ទាទោសជនល្មើស និងសុំអោយជននោះបង់ប្រាក់សងការខូចខាត ឬអាចទាមទារប្រាក់ជំងឺចិត្តបាន។ ដូចម្ដេចដែលហៅថា បណ្តឹងទាស់? គឺជាបណ្ដឹងដែលធ្វើឡើងដើម្បីឲ្យតុលាការដែលបានសម្រេចសេចក្ដីរួចហើយ មកជម្រះសេចក្ដីសាឡើងវិញម្ដងទៀត។ មូលហេតុដែលមានបណ្ដឹងទាស់ទៅលើសាលក្រមឬ សាលដីការបស់សាលាឧទ្ធរណ៍ព្រោះពេលជំនុំ...
Comments
Post a Comment