Posts

Showing posts from 2018

ទាន ប្រែថា ការឲ្យ

Image
ទាន គឺការឲ្យ           កំណើតរបស់មនុស្សយើងសព្វថ្ងៃនេះ​ គឺទានរបស់មាតាបិតាយើងដែលលោកបានផ្ដល់ឲ្យ ។ ពាក្យថា ទាន ​ប្រើចំពោះបរិបទ ២ យ៉ាងគឺ៖           ក.ទាន ការឲ្យដើម្បីជម្រះកិលេសដែលមាននៅក្នុងចិត្តរបស់អ្នកឲ្យ           ខ.ទាន ការឲ្យដើម្បីជួយសង្គ្រោះអ្នកទទួលទាន ។ ទានទាំងពីរនេះ មានរបៀបឲ្យខុសប្លែកពីគ្នាខ្លះដូចតារាងខាងក្រោម៖ ទានដើម្បីកំចាត់កិលេស ទាន ដើម្បីសង្គ្រោះ​ -អ្នកឲ្យត្រូវមានសីល -រឹតតែឲ្យច្រើនរឹតតែល្អ -ចេតនាដើម្បីយកបុណ្យ​ និងលះសេចក្ដីណាញ់ក្នុងខ្លួន -ឲ្យដោយការគោរព -ល- ។ -មានសីល ឬគ្មានមិនសំខាន់ -ឲ្យដល់អ្នកដែលយើងចង់ឲ្យគេស្រលាញ់យើងវិញ -ឲ្យរបស់ដេលអ្នកត្រូវចិត្តទទួល -ត្រឹមតែសម្ដែងចិត្តស្មោះដល់អ្នកទទួល -ល- ។ តាមការប្រៀបធៀបនេះយើងឃើញមានលក្ខណៈខុសគ្នាគឺ           ក.ការឲ្យដើម្បីជំរះកិលេស មានគោលបំណងដើម្បីបដិបត្តិខាងផ្នែកផ្លូវចិត្តរបស់ខ្លួន ។     ...

ទសពិធរាជធម៌មាន១០

Image
អ្នកមានញ្ញាណ           ញ្ញាណ ប្រែថាការដឹងជ្រៅជ្រះ ប្រាជ្ញាចាក់ធ្លុះ ដឹងសព្វគ្រប់ ដឹងថារឿងហ្នឹងគឺជារឿអ្វី (What) កើតនៅទីណា (Where) កើតនៅពេលណា (When) អ្នកណាជាអ្នកជាអ្នកបង្កើត (Who) ហេតុអ្វីបានជារឿងហ្នឹងកើតឡើង (Why) និងសាច់រឿងហ្នឹងកើតឡើងដោយរបៀបណា (How) ។ ទាំង ៦ នេះជាលក្ខណៈដឹងរបស់ញាណ ។​ អ្នកដឹកនាំ បើនឹងដឹងរឿងអ្វីមួយ ឬចង់ដឹងរឿងអ្វីមួយ ឬនិងធ្វើកិច្ចការណាមួយត្រូវពិចារណាលើកត្តាទាំង ៦យ៉ាងនេះឲ្យបានសព្វគ្រប់មុននិងអនុវត្តការនោះ។           ញាណឬការដឹងច្បាស់មាន៣ ប្រការគឺ ដឹងអតីត ដឹងអនាគត់ និងដឹងបច្ចុប្បន្ន ។           ១.អតីតំសញាណ គឺញាណដឺងពីអតីត ដឹងពីប្រវត្តិសាស្រ្ត ដឹងពីអតីតកាលរបស់រឿង កិច្ចការ ហេតុការណ៍ មួយដោយច្បាស់លាស់ ព្រោះវាជាមេរៀនសម្រាប់បច្ចុប្បន្ន   និងអនាគត់។           ២.អនាគតំសញាណ គឺដឹងអំពីអនាគត កាត់ស្មាន ផលហេតុការណ៍ដែលនិងត្រូវកើតឡើងបានដោយត្រឹមត្រូវ ដោយភ្ជាប់ជាមួយនិងហេតុការណ៍បច្ចុប្បន្ន ។ ការដ...