គុណសម្បត្តិរបស់អ្នកដឹកនាំ

ក្នុងភាសាខ្មែរយើង ពាក្យថាអ្នកដឹកនាំសំដៅលើអ្នកទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយដែលមានគេ ឯងចាំទទួលបញ្ជា ចាំធ្វើដើម្បីឆ្ពស់ទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ។ ម៉្យាងទៀតអ្នកដឹកនាំ តាមបរិបទនៃពាក្យបានដល់ងអ្នកដែលមានតួនាទីដឹកនាំអ្នកដែលមិនដឹងគោលដៅ និងនាំអ្នកមិនស្គាល់ផ្លូវឲ្យទៅដល់គោលដៅមួយដែលគេប្រាថ្នាទៅដល់ដោយសុវត្តិភាព។ ២.គុណសម្បតិ្តរបស់អ្នកដឹកនាំ ពាក្យខ្មែរយើងតែងតែនិយាយថា «ឃ្វាលគោ១០០ក្បាលមិនលំបាកស្មើរនិងមើលមនុស្ស១០នាក់ទេ»។ ពាក្យនេះពិតណាស់ ព្រោះមនុស្សមានព្រឹត្តកម្មប្លែកៗពីគ្នា មានធម្មសញ្ញា មិនមែនដូចសត្វដែលមានតែមនោសញ្ចេតនាញ្ញាណនោះទេ។ ដូច្នេះទម្រាំនិងដឹកនាំមនុស្សបានមួយរយ មួយពាន់ មួយលាន ឬ១០លាននាក់នោះរឹតតែពិបាក និងស្មុកស្មាញកាន់តែខ្លាំងឡើងជាមិនខាន។ ការណ៍នេះ គឺទាមទារតម្រូវឲ្យអ្នកដឹកនាំណាដែលមានគុណសម្បត្តិគ្រប់គា្រន់តែប៉ុណ្ណោះ ទើបអាចដឹកនាំទៅរកភាពជោគជ័យបាន។ គុណសម្បត្តិល្អរបស់មេដឹកនាំតាមទស្សនៈណព្រះពុទ្ធសាសនា គឺដឹកនាំណាដែលមានលក្ខណៈសម្បតិ្ត ៣យ៉ាងគឺ៖ សុខភាព សមត្ថភាព និងគុណធម៌។ ក.គុណសម្បត្តិទិ...